បុរសបួននាក់ក្រាលកន្ទេលអង្គុយផឹកស្រាបៀរមុខផ្ទះ។ ចន្ទភ្លឺថ្លា ខ្យល់ត្រសៀកៗត្រូវគ្នានឹងស្រាបៀរឆ្ងាញ់ទៀត ពួកគេផឹកទាល់តែលែងដឹងទិសតំបន់ រហូតដល់នោមដាក់ខោរៀងៗខ្លួន។
ឃើញទឹកនោមហៀរលើកន្ទេល បុរសម្នាក់ស្រែកឡើង ៖
-អ្នកណាលេងបន្លំចាក់ស្រាបៀរចោល អ៊ីចឹង?
បុរសម្នាក់ទៀតសំឡឹងចុះក្រោមឃើញមានទឹកមែន ក៏ឱនហិតតិចៗ រួចស្រែកឡើងដែរ ៖
-ស្រាបៀរពួកយើងផឹកនេះ សុទ្ធតែស្រាបៀរផ្អូមតើ, បើមិនជឿហិតមើលទៅ ធុំឆ្អេះៗដូចទឹកនោមអ៊ីចឹង …
Wednesday, May 25, 2011
Subscribe to:
Post Comments (Atom)


No comments:
Post a Comment