Saturday, July 2, 2011

អង្គការ UNICEF

Content Warning : The story that you are about to read may contain content only suitable for adults or be used inappropriate words.
កំប្លែងខាងក្រោមនេះ មានពាក្យមិនសមរម្យ។ សូមអធ្យាស្រ័យ



អង្គការ UNICEF បានផ្សព្វផ្សាយពីស្រោមអនាម័យនៅក្នុងស្រុកមួយ។ មានយាយម្នាក់បានមកសូរពត៌មាន។
"មីនាង! ខ្ញុំចង់ដឹងធ្វើយ៉ាងម៉េចដើម្បីកុំអោយមានកូនច្រើនពេក?" យាយសួរទៅកាន់ប្រធានអង្គការ UNICEF ។
ប្រធានអង្គការ UNICEFដែលចេះនិយាយខ្មែរតិចតួចបាននិយាយត្រង់ៗថា "កុំធើច្រើនពេក"។
ពេលនោះយាយខឹងក៍ដើរចេញបាត់។ មួយសន្ទុះក្រោយមកមានយាយម្នាក់ទៀតមកសូរពត៌មានស្រដៀងមុនដែរ។
"ហេ្អ! មីនាង! ខ្ញុំចង់ដឹងធ្វើយ៉ាងម៉េចដើម្បីអោយមានកូន ព្រោះខ្ញុំរៀបការយូរហើយ អត់មានកូនសោះ" យាយសួរទៅកាន់ប្រធានអង្គការ UNICEF ។
ប្រធានអង្គការUNICEFដែលចេះនិយាយខ្មែរតិចតួចបាននិយាយថា "ខំធើអោយច្រើនទៅ នឹងបានកូនហើយ" ស្រាប់តែយាយឆេះដុំតែម្តង។
"យី! អាអង្គការទំពោកសេះនេះ និយាយឈ្លើយម៉្លេះ" យាយថាអោយអង្គការ UNICEF។
ប្រធានអង្គការ UNICEFក៍តបវិញថា "អង្គការខ្ញុំឈ្មោះUNICEF មិនមែន ទំពោកសេះទេ"។ យាយឆ្លើយតបវិញយ៉ាងលឿន "អើ! ស្រុកខ្ញុំយោនី(UNI) ហៅ ទំពោក"។ "UNICEF គឺទំពោកសេះ"