Tuesday, September 13, 2011

ថាំងចេងទៅចំលងធម៌សម័យ Internet

បន្ទាប់ពីឆ្លងកាត់នូវគ្រោះថ្នាក់ទាំង ៨១ រួចមកទាំងគ្រូនិងសិស្សទាំងអស់រួមមាន
ថាំងចេង អ៊ូខុង ប៉ាចេ អារក្សទឹក និងសេះ ក៏បានធ្វើដំណើរទៅដល់តំបន់ទឹកដីព្រះ
ដែលជាកន្លែងត្រូវទៅចំលងធម៌នោះ ។ ពេលដែលចូលទៅជួបព្រះយូឡាយ
ដើម្បីចំលងធម៌នោះ ព្រះយូឡាយក៏បានសួរទៅកាន់គ្រូនិងសិស្សទាំងអស់នោះ។
ព្រះយូឡាយ៖ តើអ្នកទាំងអស់គ្នាមានបានយក USB មកដែររឺទេ ?
គ្រូនិងសិស្សទាំងអស់ ៖ បានឆ្លើយព្រមគ្នា !ខ្ញុំព្រះករុណាមិនបាននាំមកជាមួយទេព្រះអង្គ
ព្រះយូឡាយ៖ បើអត់យកមកអញ្ចឹង តើយើងចំលងធម៌ទៅអោយអ្នករាល់គ្នាយ៉ាងដូចម្តេច ?
អ៊ូខុងបានឆ្លើយតបទៅវិញយ៉ាងរហ័ស ៖ បើអញ្ចឹងព្រះអង្គបាញ់តាមBluetooth ចូលក្នុង
ទូរស័ព្ទរបស់ខ្ញុំករុណាមក ។ អ៊ូខុងមិនបង្អង់ ក៏បានលូកដៃចូលក្នុងហោប៉ៅដកយកទូរស័ព្ទ
iPhone 4 ពណ៌សចេញមក រួចបើក Bluetooth ភ្លាម ។ គ្រាន់តែបានឃើញ ព្រះយូឡាយ
ក៏មិនបង្អង់យូរដែរ ក្នុងនាមជាព្រះកំពូលមួយអង្គ របស់ប្រើប្រាស់ក៏មិនអន់ជាង អ៊ូខុងប៉ុន្មាន
ដែរ ព្រះអង្គក៏បានទាញយក Mac Air Book 2011 អេក្រង់ ១៥អ៊ីង ថ្មីស្រឡាងចេញពីថង់
យាមរួចបើក Bluetooth ភ្លាមៗផងដែរ ។ ត្រឹមតែរយៈពេលមិនយូរប៉ុន្មានផងការ ចំលងធម៌
នោះក៏បានរួចរាល់ ព្រះយូឡាយក៏បានហោះទៅបាត់ទៅដែរ ។
ថាំងចេងគិតក្នុងចិត្តរួចនិយាយថា ៖ បើដឹងអញ្ចឹងមិនចាំបាច់មកទេ នាំតែខាតពេលនៅវត្ត
search Google download វិញលឿនជាង មិន​ប្រថុយគ្រោះថ្នាក់ផង ៕

Saturday, July 2, 2011

អង្គការ UNICEF

Content Warning : The story that you are about to read may contain content only suitable for adults or be used inappropriate words.
កំប្លែងខាងក្រោមនេះ មានពាក្យមិនសមរម្យ។ សូមអធ្យាស្រ័យ



អង្គការ UNICEF បានផ្សព្វផ្សាយពីស្រោមអនាម័យនៅក្នុងស្រុកមួយ។ មានយាយម្នាក់បានមកសូរពត៌មាន។
"មីនាង! ខ្ញុំចង់ដឹងធ្វើយ៉ាងម៉េចដើម្បីកុំអោយមានកូនច្រើនពេក?" យាយសួរទៅកាន់ប្រធានអង្គការ UNICEF ។
ប្រធានអង្គការ UNICEFដែលចេះនិយាយខ្មែរតិចតួចបាននិយាយត្រង់ៗថា "កុំធើច្រើនពេក"។
ពេលនោះយាយខឹងក៍ដើរចេញបាត់។ មួយសន្ទុះក្រោយមកមានយាយម្នាក់ទៀតមកសូរពត៌មានស្រដៀងមុនដែរ។
"ហេ្អ! មីនាង! ខ្ញុំចង់ដឹងធ្វើយ៉ាងម៉េចដើម្បីអោយមានកូន ព្រោះខ្ញុំរៀបការយូរហើយ អត់មានកូនសោះ" យាយសួរទៅកាន់ប្រធានអង្គការ UNICEF ។
ប្រធានអង្គការUNICEFដែលចេះនិយាយខ្មែរតិចតួចបាននិយាយថា "ខំធើអោយច្រើនទៅ នឹងបានកូនហើយ" ស្រាប់តែយាយឆេះដុំតែម្តង។
"យី! អាអង្គការទំពោកសេះនេះ និយាយឈ្លើយម៉្លេះ" យាយថាអោយអង្គការ UNICEF។
ប្រធានអង្គការ UNICEFក៍តបវិញថា "អង្គការខ្ញុំឈ្មោះUNICEF មិនមែន ទំពោកសេះទេ"។ យាយឆ្លើយតបវិញយ៉ាងលឿន "អើ! ស្រុកខ្ញុំយោនី(UNI) ហៅ ទំពោក"។ "UNICEF គឺទំពោកសេះ"

Saturday, June 25, 2011

Do you speak English?

A: Do you speak English?
B: Yes
A: Name?
B: kbert
A: Sex?
B: 3 to 5 times a week.
A: No, I mean male/female?
B: Yes, male,female and sometimes camels.
A: Holy cow!
B: Yes, cows, sheep...Animals in general.
A: Oh dear,
B: No, deer runs too fast.

Wednesday, June 22, 2011

Chheur Chab Ponna Nov Smos Bong in HD

[youtube http://www.youtube.com/watch?v=vn8znUvUOXk?hd=1&w=640&h=390]

Saturday, June 11, 2011

ពេទ្យ! យកគំរូមកអោយស្អែក

បុរសវ័យចំណាស់ម្នាក់ បានទៅជួបគ្រូពេទ្យប្រចាំរបស់ខ្លួន ដើម្បីពិនិត្យ ទឹកស្ពែម។ គ្រូពេទ្យក៏ហុចអោយគាត់កូនដបមួយ ដោយផ្ដាំថា "លោកអ៊ំ យកកូនដបនេះ រួចយកគំរូមកអោយខ្ញុំថ្ងៃស្អែក"។
ថ្ងៃបន្ទាប់មកដល់ បុរសវ័យចំណាស់នោះក៏ត្រលប់មកជួបលោកគ្រូពេទ្យម្ដងទៀត ដោយអោយគ្រូពេទ្យវិញនូវ កូនដបទទេ មិនមានអ្វីនៅក្នុងនោះ។ លោកគ្រូពេទ្យឃើញដូច្នេះ ឆ្ងល់ក៏សួរថា មានរឿងអ្វី? បុរសចំណាស់ក៏ពន្យល់ៈ
"គឹយ៉ាងនេះលោកគ្រូពេទ្យ ដំបូងខ្ញុំព្យាយាមប្រើដៃឆ្វេង ប៉ុន្តែមិនអាច។ បន្ទាប់មក ខ្ញុំប្រើដៃស្ដាំ ប៉ុន្តែនៅតែមិនអាច។ ខ្ញុំក៏ហៅប្រពន្ធខ្ញុំអោយជួយ។
ដំបូងនាងប្រើដៃស្ដាំ ប៉ុន្តែមិនអាច។ នាងក៏ប្រើដៃឆ្វេង ប៉ុន្តែមិនអាច។ នាងក៏ប្រើមាត់ មុនដំបូងមានធ្មេញ ប៉ុន្តែមិនអាច។ នាងក៏ដោះធ្មេញចេញ ក៏នៅតែមិនអាច។ ខ្ញុំក៏ហៅស្រ្តីនៅក្បែរផ្ទះមកជួយ នាងប្រើដៃទាំងពីរ ប៉ុន្តែដដែល គឺនៅតែមិនអាច។"
គ្រាន់តែឮដូច្នេះ លោកគ្រូពេទ្យក៏លាន់មាត់ "ថាម៉េច!!! លោកអ៊ំ ហៅអ្នកជិតខាងអោយជួយទៀត?"
បុរសចំណាស់ក៏ឆ្លើយតប "មែនហើយ មិនថាព្យាយាមធ្វើយ៉ាងណា ក៏យើងនៅតែមិនអាចបើកគំរប អាដបចង្រៃនេះកើត"

Friday, June 10, 2011

ស្នេហាជាអ្វី?

ផ្នែកប្រវត្តិវិទ្យា៖ ស្នេហាជាការធ្វើបដិវត្តិរំដោះរបបនៅលីវ
ផ្នែកភូមិវិទ្យា៖ ស្នេហាជាបាតុភូតរញ្ជួយនៅក្នុងចិត្ត និងបេះដូង ក្តៅជាងភ្នំភ្លើង
ផ្នែករូបវិទ្យា៖ ស្នេហាជាកំលាំងចលករបឺតស្រូប ខ្លាំងជាងទំនាញផែនដី
ផ្នែកអក្សរសាស្រ្ត៖ ស្នេហាជាសៀវភៅ១ក្បាលដែលអានតាំងពីទំព័រដើម រហូតដល់ទំព័រចុងក្រោយហើយនៅតែមិនយល់
ផ្នែកគណិតវិទ្យា៖ ស្នេហាជា វិធីបូក វិធីដក វិធីគុណ វិធីចែក ធ្វើយ៉ាងណាឲ្យចាយលុយតិចបំផុតតែទទួលបានបេះដូង និងខ្លួនប្រាណ
ផ្នែកគីមី៖ ស្នេហាជាប្រតិកម្មបង្កើតបានជា ពោះធំ។

ប្រុសៗចាំតែខុស

ញ៉ុមគិតៗទៅប្រុសៗយើងចាំតែខុសទេព្រោះ
១. ពេលប្តីធ្វើមេគ្រួសារ គេថាមិនទុកសិទ្ធឲ្យនារី
២. ពេលប្រពន្ធធ្វើមេគ្រួសារម្តង គេថាប្តីហ្នឹងជាប្រុសងោះចាំតែស្រីដឹកមុខ
៣. ពេលប្តីធ្វើបាបប្រពន្ធ គេថាប្រុសអាងកំលំាបាយប្រើហិង្សា
៤. ពេលប្តីទ្រាំឲ្យប្រពន្ធវាយ ជេរ ធ្វើបាប គេថាប្រុសកំសាក
៥. ពេលប្តីក្បត់ចិត្តប្រពន្ធ គេថាអាប្រុសថោកទាប អាប្រុសក្បត់
៦. ពេលប្រពន្ធក្បត់ចិត្តប្តី គេហៅប្តីថាអាវែក ទ្រាំឲ្យប្រពន្ធក្បត់ ;)

តែទោះជាយ៉ាងណាក៏ស្រីៗគេចាញ់យើងត្រង់ ប្រុសៗយើងទៅច្រៀង ខារាអូខេ គេថាទៅសប្បាយ តែបើស្រីៗទៅច្រៀង ខារាអូខេ គេថា ស្រីខារាអូខេ ដែរតើ

Tuesday, May 31, 2011

Turn your iPad 3G into a fully functional phone

iPad
ប្រសិនបើអ្នកមាន iPad 3G ពិតជាសំណាងណាស់។ ឥឡូវនេះមាន PhoneItiPad ដែលអាចអោយលោកអ្នកយក iPad ធ្វើជាទូរស័ព្ទដូចជាiPhone អញ្ចឹង។ បើ iPad លោកអ្នក Jailbreak ហើយនោះ សូមសាកល្បងជាមួយ PhoneItiPad ដែលរកបានក្នុង Cydia.
[youtube http://www.youtube.com/watch?v=-36qTeAdDMI&w=640&h=390]

Thursday, May 26, 2011

Wednesday, May 25, 2011

ចាត់ការអោយអញ

មានកូនអ្នកមានម្នាក់បានជាប់គុក ថ្ងៃមួយម្តាយគាត់បានយកមាន់ស្ងោរធំមួយមកអោយគាត់
ដោយដឹងថាកួនមិនទំលាប់នឺងអាហារក្នុងគុកទេ
បន្ទាប់ម្តាយគាត់ចេញទៅបាត់ស្រាប់តែមេគុកចេញមកកាង

មេគុក៖ ហេ!ពួកអ្ហែងមើលវាអោយអញ ហាមផ្តាច់កុំអោយវាស៊ីមាន់
បើវាហ៊ានមួលស្លាប ពួកអ្ហែងមួលដៃវាទៅក្រោយ បើកាច់ភ្លៅ
ពួកអ្ហែងកាច់បំបាក់ជើងវាអោយអញ និយាយរួមវាប៉ះកន្លែងណាពួកអ្ហែងចាត់ការវាកន្លែងនោះ
បន្តិចអញមកវិញ....មួយសន្ទុះក្រោយមក កូនចៅមេគុករត់ទៅប្រាប់មេ
កូនចៅ៖ មេ មេ! វាបានប៉ះមាន់ហើយ!
មេគុក៖ វាប៉ះកន្លែងណា ចុះពួកអ្ហែងមានចាត់ការវាតាមសំដីអញអត់?
កូនចៅ៖ គឺវាបានលិតគូទមាន់ តែពួកយើងគ្មាននរណាម្នាក់ហ៊ានទៅលិតគូទវាទេ.....

ស្រាបៀរ​ផ្អូម

បុរស​បួន​នាក់​ក្រាល​កន្ទេល​អង្គុយ​ផឹក​ស្រាបៀរ​មុខ​ផ្ទះ។ ចន្ទ​ភ្លឺ​ថ្លា ខ្យល់​ត្រសៀក​ៗ​ត្រូវ​គ្នា​នឹង​ស្រាបៀរ​ឆ្ងាញ់​ទៀត ពួក​គេ​ផឹក​ទាល់​តែ​លែង​ដឹង​ទិស​តំបន់ រហូត​ដល់​នោម​ដាក់​ខោ​រៀង​ៗ​ខ្លួន។
ឃើញ​ទឹក​នោម​ហៀរ​លើ​កន្ទេល បុរស​ម្នាក់​ស្រែក​ឡើង ៖
-អ្នក​ណា​លេង​បន្លំ​ចាក់​ស្រាបៀរ​ចោល អ៊ីចឹង?
បុរស​ម្នាក់​ទៀត​សំឡឹង​ចុះ​ក្រោម​ឃើញ​មាន​ទឹក​មែន ក៏​ឱន​ហិត​តិចៗ រួច​ស្រែក​ឡើង​ដែរ ៖
-ស្រាបៀរ​ពួក​យើង​ផឹក​នេះ សុទ្ធ​តែ​ស្រាបៀរ​ផ្អូម​តើ, បើ​មិន​ជឿ​ហិត​មើល​ទៅ ធុំ​ឆ្អេះៗ​ដូច​ទឹក​នោម​អ៊ីចឹង …

Saturday, May 21, 2011

កូនស្រីកំសត់

ពូសុខបានរៀបរាប់រឿងកូនស្រីគាត់ទៅពូសៅ
ពូសុខ៖ អញមានកូនស្រីមួយ ហើយមានវាសនាមិនល្អសោះ!
ថ្ងៃទី១ គឹវាបានដើរទៅរៀនស្រាប់តែត្រូវកង់បុក
ថ្ងៃទី២ គ្នាក៍ទិញកង់អោយវាជិះ មិនទាន់បានស្អីផងក៍ត្រូវម៉ូតូបុកទៀត
ថ្ងៃទី៣ គ្នានាំវាទៅទិញម៉ូតូអោយតាំងព្រលឹម មិនទាន់បានដល់ផ្ទះផង ឡានបុកទៀត
ក្តៅចិត្តពេក ក៍ចាក់សោរវាក្នុងបន្ទប់លែងអោយចេញក្រៅ.... ស្រាប់តែ-
ថ្ងៃទី៤ គ្នាបានបើកបន្ទប់វាមើល មិនជាអាចង្រៃណាដេញបុកដល់ក្នុងបន្ទប់ទៀត!

ដល់ពេលត្រូវនិយាយអំពីបញ្ហាផ្លូវភេទ

សម័យឥឡូវរឿងផ្លូវភេទគេនិយាយនិងអប់រំដោយបើកចំហរ
ដោយឃើញកូនទើបតែពេញក្រមុំ មីងឆយក៍បានហៅកូនស្រីគាត់នាងឆែបមកអប់រំ
មីងឆយ៖ នែ..! កូនឆែប ម៉ែឃើញថាកូន ពេលនេះពេញរូបពេញរាង
ហើយក៍ដល់ពេលត្រូវនិយាយអំពីបញ្ហាផ្លូវភេទដែរ..
នាងឆែប៖ អញ្ចឹងហ្ម៎ម៉ែ! ឥឡូវម៉ែឯងមានចម្ងល់អីសួរមក កុំខ្មាសអៀនអី.....

Wednesday, May 18, 2011

ស្អប់ខ្លួនឯង

[youtube http://www.youtube.com/watch?v=O9E-7Plra0Y&w=640&h=390]

Tuesday, May 17, 2011

ងាប់ហើយ


នរណាគេនេះ ស្ងោរមាន់ អាសដល់ហើយ។ អាណិតមាន់ដែរ...ងាប់ទៅហើយនៅគេធ្វើបាបទៀត។

ទោះវេលាមិនសក្តិសម-Angella

[youtube http://www.youtube.com/watch?v=_B5a8_2CGfY&w=640&h=390]