Saturday, June 11, 2011

ពេទ្យ! យកគំរូមកអោយស្អែក

បុរសវ័យចំណាស់ម្នាក់ បានទៅជួបគ្រូពេទ្យប្រចាំរបស់ខ្លួន ដើម្បីពិនិត្យ ទឹកស្ពែម។ គ្រូពេទ្យក៏ហុចអោយគាត់កូនដបមួយ ដោយផ្ដាំថា "លោកអ៊ំ យកកូនដបនេះ រួចយកគំរូមកអោយខ្ញុំថ្ងៃស្អែក"។
ថ្ងៃបន្ទាប់មកដល់ បុរសវ័យចំណាស់នោះក៏ត្រលប់មកជួបលោកគ្រូពេទ្យម្ដងទៀត ដោយអោយគ្រូពេទ្យវិញនូវ កូនដបទទេ មិនមានអ្វីនៅក្នុងនោះ។ លោកគ្រូពេទ្យឃើញដូច្នេះ ឆ្ងល់ក៏សួរថា មានរឿងអ្វី? បុរសចំណាស់ក៏ពន្យល់ៈ
"គឹយ៉ាងនេះលោកគ្រូពេទ្យ ដំបូងខ្ញុំព្យាយាមប្រើដៃឆ្វេង ប៉ុន្តែមិនអាច។ បន្ទាប់មក ខ្ញុំប្រើដៃស្ដាំ ប៉ុន្តែនៅតែមិនអាច។ ខ្ញុំក៏ហៅប្រពន្ធខ្ញុំអោយជួយ។
ដំបូងនាងប្រើដៃស្ដាំ ប៉ុន្តែមិនអាច។ នាងក៏ប្រើដៃឆ្វេង ប៉ុន្តែមិនអាច។ នាងក៏ប្រើមាត់ មុនដំបូងមានធ្មេញ ប៉ុន្តែមិនអាច។ នាងក៏ដោះធ្មេញចេញ ក៏នៅតែមិនអាច។ ខ្ញុំក៏ហៅស្រ្តីនៅក្បែរផ្ទះមកជួយ នាងប្រើដៃទាំងពីរ ប៉ុន្តែដដែល គឺនៅតែមិនអាច។"
គ្រាន់តែឮដូច្នេះ លោកគ្រូពេទ្យក៏លាន់មាត់ "ថាម៉េច!!! លោកអ៊ំ ហៅអ្នកជិតខាងអោយជួយទៀត?"
បុរសចំណាស់ក៏ឆ្លើយតប "មែនហើយ មិនថាព្យាយាមធ្វើយ៉ាងណា ក៏យើងនៅតែមិនអាចបើកគំរប អាដបចង្រៃនេះកើត"

No comments:

Post a Comment